Barcamp Phnom Penh

Barcamp Event 2010 With My University Friends

Kirirom

Go To Kirirom With My High School Friends In Grade 12

Blogfest Event 2012

Photo Time With Friends At BBU Siem Reap

Blogfest Event 2012

The Time We are Leaving To Dinner

Old Friend Meeting Party

Party Time At My Friend's House

About

Saturday, December 29, 2012

The Family Next Door


ថ្ងៃនេះខ្ញុំសូមលើកយករឿងពិមួយ ដោយសារតែថ្ងៃមួយខ្ញុំបានអាន សៀវភៅមួយដែល​មាន​ចំនងជើងថា "បុគ្គលគំរូ" នៅក្នុង សៀវភៅ​នោះ​មានបុគ្គល្បីជាច្រើន ដែលយើងគួរយកគំរូតាម ។ ក្នុង​នោះផងដែរ ខ្ញុំបានអានរឿង​មួយ ដែល​មាន​ចំនងជើងថា "សារ៉ាអ៊ីម៉ាស បង្រៀន​កូន​អោយ​អង់​អាច”​ពេលបានអានរឿងនេះចប់ ខ្ញុំក៏​បាន​នឹក​ឃើញទៅដល់ គ្រួសារមួយ​ដែលជា​អ្នកជិតខាង​របស់ខ្ញុំ​ជា​យូរ មកហើយ តែខុសគ្នាពី "សារ៉ាអ៊ីម៉ាស" ។ ដោយសារតែខ្ញុំ​លើក យករឿង​នេះមកបរិយាយ​គឺ​ដោយ សារតែខ្ញុំវាទើសភ្នែក នឹង ទើសចិត្ត ពេក​ទើបបណ្តាលអោយ​ខ្ញុំលើក យករឿង​នេះមកទំលាយ​ក្នុង Home Page របស់ខ្ញុំតែម្តង់ទៅ! ។ ចង់ដឹងថា តើ គ្រួសារ អ្នកជិតខាងខ្ញុំ និង គ្រួសារ សារ៉ា អ៊ីម៉ាស​ខុសគ្នា ឬក៏ អ្នកគិតថា ដូចគ្នាយ៉ាងណានោះ សូមអានទាំងអស់គ្នា ។

បើគិតទៅខ្ញុំរស់នៅផ្ទះក្បែរគាត់អស់យៈពេលជាង១០ឆ្នាំមកហើយ អ្នកភូមិនៅម្តុំនេះអ្នកណា​ក៏គេ ស្គាល់ចរិករបស់គាត់ដែរ និយាយអោយចំទៅ គឺមនុស្សគាត់មើលឃើញតែលុយ ។ ខ្ញុំទទួល​ស្គាល់ ថាអ្នកណាក៏ស្រលាញ់លុយដែរ ព្រោះសម័យនេះលុយអាចធ្វើអ្វីៗបានទាំងអស់ព្រោះលុយ​ជាកត្តា សំខាន់សម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃ ក៏ប៉ុន្តែសម្រាប់បងប្អូនមួយចំនួនប្រាកដជាមាន​គំនិត​ចេះ​គិតគូរ នឹងថ្លឹងថ្លែងនូវអ្វីដែល​ត្រូវនឹងខុស ។ តែសម្រាប់គាត់គឺ No! ក្នុងទស្សនៈវិស័យរបស់គាត់គឺ​មានតែ (Come in) អត់មាន (Get Out) ទេ! ចំពោះរឿងលុយ ។ ដូច្នេះសូមតាមដានជាមួយខ្ញុំថាវាយ៉ាង​ម៉េច បានជាខ្ញុំនិយាយដូចជាក្តៀនសម្បើមម្លេះ? ដើម្បីជម្រះមន្ទិលទាំងនេះខ្ញុំសូមបរិយាយដូចតទៅ៖

និយាយបកក្រោយកាលពីខ្ញុំនៅក្មេងៗព្រោះខ្ញុំរស់នៅជាមួយគាត់១០ឆ្នាំជាងមកហើយ ផ្ទះគាត់ជា ផ្ទះលក់ចាប់ហួយ ហើយនៅ​ថ្ងៃមួយខ្ញុំចាំបានថា ខ្ញុំនិងកូនរបស់គាត់ជាមិត្តនឹងគ្នា ខ្ញុំបានខ្ចី​លុយ របស់កូនគាត់១០០រៀល កាល នោះខ្ញុំមានអាយុប្រហែលជា ជិត១០ឆ្នាំប៉ុណ្នោះ ពេល​ខ្ញុំ​យក​ទៅ សងវិញ គាត់ប្រាប់អោយខ្ញុំសង​លុយកូនគាត់ ២០០រៀល ទៅវិញ ហើយគាត់ប្រាប់ខ្ញុំថា គិតការ! ពេលនុះខ្ញុំនៅក្មេងមិនសូវគិតអ្វី​ច្រើនទេ ហើយក៏មិនយល់ផង ក៏ខ្ជិលខ្វល់ ហុចលុយអោយកូនគាត់ ២០០រៀលទៅ!

ងាកមកពេលដែលខ្ញុំមានប្អូនប្រុស កាលណោះប្អូនខ្ញុំទើបតែមានអាយុប្រហែលជា៥ឆ្នាំ​ប៉ុណ្នោះ ថ្ងៃ មួយម៉ាក់របស់ខ្ញុំបានអង្គុយលេងនៅផ្ទះគាត់ ហើយពេលនោះគាត់លក់ទឹកកកឈូស ចៃដន្យអី ប្អូន ខ្ញុំបានធ្វើអោយស្លាបព្រាទឹកកកឈូសអាតូចរបស់គាត់បាក់ គាត់គិតជាតម្លៃស្លាបព្រា​តូចនោះក្នុង តម្លៃ ១០០រៀល ។ មិនមែនមិនចង់អោយទេតែក្នុងនាមជាអ្នកជិតខាងគ្នាជាយូរឆ្នាំមក​ហើយ គាត់ ដូចជាមិនយល់យោគបន្តិចសោះ មិនដែលនឹកឃើញ ពេលដែលគ្រួសារខ្ញុំជួយយកអា​សាគាត់ ពេលខ្លះថែមទាំងអោយលុយកូនគាត់ចាយទៀតផង មិនតែប៉ុណ្នោះ ហៅកូនគាត់ទៅហូប អីនៅ ហាង គាត់មិនដែលនឹកឃើញអ្វីបន្តិចសោះ! ។ មិនមែនលើកមកនិយាយទេ តែវាដូចជាហួស​ចិត្ត ពេក ។ នេះគឺគ្រាន់តែជារឿងតូចមួយដែលខ្ញុំលើកមកនិយាយតែប៉ុណ្នោះ ខ្ញុំមិនទាន់លើកយកចំ​នុចពិសេសៗ ឈុតឆាកល្អៗមើល មកអោយអ្នកទាំងអស់គ្នាស្តាប់ផង ដែលអ្នកទាំងអស់គ្នាអាន ទៅ​ក៏នឹងហួសចិត្តនិយាយមិនចេញផដដែរមិនដឹង ហើយនឹងគិតថា ប្រហែលមានតែមួយ....! :D

ដូចដែលដឹងស្រាប់ហើយថា ផ្ទះគាត់លក់ ចាប់ហួយ ដូចច្នេះប្រាកដជាមានអ្នកទិញ ពេលខ្លះ​មាន អ្នកទៅទិញ កាន់លុយក្រដាស់ ៥,០០០រៀល ឬ ១០,០០០រៀលទៅចឹង លុយអាប់គាត់អត់ព្រម​អាប់ អោយ ទាល់តែគេសួរគាត់ថា អ៊ុំ! អាប់លុយ បានគាត់ធ្វើជានិយាយថា អូរ! ភ្លេច! មិញក្រដាស់​ម៉ាណ? ជួនកាលទាំងខ្ញុំទាំងគេ ធ្លាប់ជួបបញ្ហានេះញឹកញាប់ណាស់! បើនិយាយពីក្មេងៗនៅម្តុំនឹងអី ទៅទិញអី គាត់មិនសូវអាប់លុយអោយទេ ជួនកាលទាល់តែម៉ែគេមកទារដល់ផ្ទះផងក៏មានដែរ ។

នេះនិយាយពីអ្នកជិតខាង ចោះៗអោយស្តាប់ ឥឡូវខ្ញុំនិយាយពីគ្រួសាររបស់គាត់អោយស្តាប់​ម្តង បើស្តាប់ហើយ កុំសើច កុំស្លុត តែប្រហែលជាទប់មិនបានទេមើលទៅ ។
និយាយពីកូនគាត់ទាំងអស់មាន ៥នាក់ តែស្លាប់អស់ម្នាក់ហើយ កូនបងគេ ដោយសារលង់​ទឹក ព្រោះកូនគាត់ធ្វើការនៅលើលកប៉ាល់ ពេលលេងទឹក គាត់លោតពីលើកកប៉ាលទៅក៏ផ្ទប់នឹងទឹក ធ្វើ អោយស្លាប់តែម្តង់ ។ គួររំលឹងផងដែរថា កាលគ្រានោះប៉ានិងម៉ាក់របស់ខ្ញុំយកឡានជូនគាត់ទៅ​មើលកូនគាត់លង់ទឹកនៅកំពង់ចាមនោះទាំងយប់! ទាំងទៅទាំងមក គ្មានគិតចង់បានអ្វីអីគាត់ទេ គឺ​ទឹកចិត្តអ្នកជិតខាង កូនគាត់បងគេនោះ ប៉ាខ្ញុំឧស្សាហ៍ហុចលុយអោយចាយណាស់ ។ តែគាត់អ្នក​នៅម្តុំភូមិនេះគាត់គ្មានយល់មុខអ្នកណាទេ! ឥលូវគាត់សល់តែកូន៤នាក់ទេ ស្រីបងគេបង្អោះ ។

និយាយពីកូនគេគាត់មិនដែលសរសើរទេ សុទ្ធតែកូនគេអញ្ចេះ កូនគេអញ្ចុះ គ្មានអ្នកណាល្អ ដូច កូនគាត់ទេ ពេលកូនគេប្រលងជាប់សុទ្ធតែថាកូនគេនឹង សូកលុយ បានជាប់! ដោយបូករួមទាំង​ខ្ញុំផងដែរ ហឿយ! តែឥលូវមានអី កូនគាត់ រៀនចប់អស់ហើយ កូនប្រុសៗគាត់គ្មានការងារអីធ្វើ ផង។​រំលឹកកាលគ្រាមួយពេលដែលខ្ញុំនឹងកូនគាត់ បបួលគ្នាទៅដើរលេង គាត់ក៏នៅអង្គុយនៅមុខ ផ្ទះដែរ ហើយមានចាស់ៗនៅអង្កុយជាមួយគាត់ផងដែរ ជំនុំគ្នាលេង ។ ពេលកូនៗគាត់តែខ្លួនអស់ ហើយ ក៏​ប្រាប់គាត់ថា ម៉ែខ្ញុំទៅហើយ ស្រាប់តែគាត់បោះសម្តីមកថា "ស្អី! ចេញទៅដើរលេង មិនសុំ អញទេ ទាល់តែទៅហើយទើបប្រាប់អញ!” ហើយម៉ែគេនៅទីនេះដែរ គេមិនមាត់មួយម៉ាត តាមពិត គាត់ដឹង​ហើយតែគាត់ចង់ថាអោយម៉ែគេគ្រប់គ្នានៅទីនោះ ថាមិនចេះប្រដៅកូនៗ ធ្វើអោយអស់ អារម្មណ៍ដើរ អស់រលីង! គេគ្រប់គ្នាមានតែហួសចិត្ត! ដល់ពេលត្រលប់មកពីដើរលេង វិញ កូនៗ គាត់អត់បានទិញ​អីមកផ្ញើរគាត់ទេ ស្រាប់តែគាត់ខឹង ហើយនិយាយថា "ទៅដើរលេងគិត តែពី សប្បាយ បើមិនចេះទិញ អីផ្ញើរអញចឹងទេ លើក្រោយមិនបាច់ទៅទេ!” អុញ! ខ្ញុំចង់សួរថា ម្តាយអ្នក ទាំងអស់គ្នាអញ្ចឹងដែរអី?

ដល់តែថ្ងៃក្រោយពួកខ្ញុំទៅដើរលេងទៀត កូនគាត់បានទិញ Hamburger មកផ្ញើរគាត់ ដល់គាត់ ហូបជិតអស់ហើយគាត់និយាយថា "របស់់ស្អី ជូរជូរលើកក្រោយកុំទិញផ្ញើរអញទៀត ហុយអោយ កូនគាត់វិញ ហើយគាត់និយាយថា មើ! អញមួយម៉ាត់ទៀតមើល!” :D ខ្ញុំនៅទីនោះដែរ សឹងតែទប់ សើចមិនបាន!

និយាយពីកូនស្រីគាត់ម្តង ថ្ងៃមួយមានពិធីអាពាហ៍ពិពាហ៍របស់មិត្តភ័ក្តិកូនស្រីគាត់បានប្រាប់​គាត់រួច រាល់ហើយ ។ ដល់ល្ងាចឡើងមិត្តភ័ក្តិកូនគាត់មកយកកូនគាត់ទៅធ្វើសក់ ពេលនោះកូនគាត់​ក៏និយាយថា "ម៉ែ! សុំលុយទៅធ្វើសក់!” ស្រាប់តែគាត់ឡាំងឡើងថា "បើទៅស៊ីការគេ ធ្វើសក់ ដដែលមិនបាច់ទៅទេ!!” ព្រោះគាត់ទៅស៊ីការគេគាត់មិនដែលធ្វើសក់ទេ! ។ ដល់ចឹងទៅ កូនគាត់ក៏ អត់ទៅ ស៊ីការគេទៅ! មិត្តភ័ក្តិដែលមកយកដល់ផ្ទះនឹងក៏ជិះម៉ូតូត្រុកៗទៅផ្ទះវិញទៅ! មិនដឹងជាគិត ក្នុងចិត្ត​ម៉េចទេ! ម៉ាក់ខ្ញុំនៅទីនោះដែរ ហួសចិត្តនិយាយមិនចេញ!

ឥឡូវៗនេះគាត់ប្រាប់កូនគាត់ថា បើអ្នកណាហៅការ ប្រាប់គេទៅថារវល់! ឬជាប់មើលកូន! (ឥឡូវ នេះកូនស្រីគាត់មានគ្រួសារហើយ នាងអាយុតំណាលខ្ញុំដែរ) ។ ថ្ងៃមួយអ្នកជិតខាងម្នាក់ដែល​ជាមិត្តនឹងគ្នាតាំងពីតូចៗលេងជាមួយគ្នាគេដល់ថ្ងៃចូលរោងដែរ ហើយក៏បានហៅសំបុត្រការ ស្រាប់​តែអ្នកម្តាយគេប្រាប់អោយកូនខ្លួននិយាយថា រវល់មើលកូន! ។ សូមបញ្ជាក់ថា ការនៅផ្ទះ ហើយ ផ្ទះ​ជិតគ្នាទៀត ហេតុអ្វីទៅមិនបាន! ក្នុងនាមជាមិត្តភ័ក្តិគ្នា ហើយពីរនាក់នេះធ្វើការជាមួយគ្នាទៀត​ផង ពេលការ ខ្លួនគេទៅ ដល់ការគេ ថារវល់មិនបានទៅ! អាសូរតែការនៅហាងណាឆ្ងាយ ការនៅ ផ្ទះ ហើយផ្ទះជាប់គ្នាទៀត ចេះហារមាត់និយាយទៅរួច! ឱម្ចាស់ថ្លៃអើយ បើអ្នកទាំងអស់គ្នាវិញនឹង ធ្វើ​តាមម្តាយខ្លួនបញ្ចេះដូចច្នេះទេ? មួយគ្រួសារជិត១០នាក់ កុំអោយមានអោយអ្នកណាទៅស៊ីមួយ! កូនប្រុសក៏មិនអោយទៅដែរ! កូនស្រីគាត់ក៏មិនមែនរៀន បានទាបអីដែរ បានត្រឹម មហាវិទ្យាល័យ​ដែរតើ! ត្រឹមឆ្នាំទីពី ក៏ឈប់ ព្រោះម៉ែមិនអោយលុយបង់ រៀនទៀត!

នេះត្រួសៗពីកូនគាត់ នៅមានតរទៅទៀត...ទាំងប្តី ទាំងប្អូនទៀត! ច្រើនណាស់.... :D

និយាយអំពីក្មួយគាត់គួរអោយអានិត ព្រោះត្រូវឪពុកនាងយកមកអោយគាត់ចិញ្ចឹមតាំងតែពី នៅ​ទារក តែគាត់មិនសូវមើលដិតដល់អីទេ ដល់នាងរាងធំបន្តិច នាងរស់នៅជាមួយប្អូនស្រីគាត់ ដែល​នៅផ្ទះជាប់គាត់តែម្តង ។ ប្អូនស្រីគាត់មិនមានគ្រួសារទេ ក្រមុំចាស់ នៅម្នាក់ឯង ដល់តែពេល​ក្មួយ គាត់ធំ បងស្រីគាត់យកនាងទៅនៅជាមួយបាត់! ។ មកដល់ពេលនេះក្មួយគាត់ពុំមានឪពុកម្តាយ​ទេ ឪពុកនាងមានប្រពន្ធចុង ហើយបានស្លាប់បាត់ទៅ​ហើយ ។ រំលឹកកាលគ្រាឪពុកនាងស្លាប់ នាង​ត្រូវ ទៅមើលឪពុកនឹងត្រូវធ្វើ​បុណ្យអោយឪពុកនាង ហេតុតែគ្មានលុយនាងត្រូវបោកកូនជ្រូកដែល​នាង បានសន្សំបានប៉ុន្មានត្រូវយកទៅមើលឪពុកនឹងធ្វើបុណ្យ ។ ងាកទៅឯម្តាយមីងដែលត្រូវជាបង​ស្រី បង្កើតរបស់ឪពុកនាងឯណេះវិញ សូម្បីតែប្អូនបង្កើតក៏គាត់មិនធ្វើបុណ្យអោយដែរ! បើមិនធ្វើ​បុណ្យ អោយក៏ហីទៅចុះ ក្មួយបង្កើតនៀក! ដែលសព្វថ្ងៃហៅគាត់ថាម៉ែៗពេញមាត់! ក៏គាត់មិនអោយ​សាហុយគ្នាខ្លះដែរសម្រាប់ទៅមើលឪពុកនាង! ។ ហើយសព្វថ្ងៃនេះនាងរកលុយរៀនដោយខ្លួនឯង​នៅអង្គការមួយ ហើយឥឡូវនេះនាងទើបតែមានអាយុ ១៤ឆ្នាំប៉ុណ្នោះ!

ចូលមកដល់ប្អូនស្រីរបស់គាត់ម្តង ដែលបានចិញ្ចឹងក្មួយស្រីគាត់ដែរ ដែលបងស្រីគាត់បាន​យកក្មួយ ទៅនៅជាមួយនោះ មកដល់ពេលនេះគាត់បានមានក្មួយប្រុសម្នាក់ទៀតហើយដែលគាត់​ចិញ្ចឹមដែរ ដែលជាកូនប្រុសរបស់ប្អូនប្រុសគាត់ម្នាក់ទៀត ។ រំលឹកកាលគ្រាមួយ គាត់បានជួលផ្ទះ​ប្អូនស្រីរបស់​គាត់ អោយទៅគេ ដោយអោយប្អូនស្រីរបស់គាត់ដេករៀងរាល់ថ្ងៃនៅខ្ទមដែលមានតែ គ្រែ​មួយនឹង​កំណាត់បិតបាំងពីលើបន្តិចបន្តួចប៉ុណ្នោះ! នៅជិតបង្គន់ក្រៅផ្ទះ ។ ប្អូនគាត់ផ្ទាល់បានមក​និយាយ ប្រាប់​ម៉ាក់របស់ខ្ញុំទាំងទឹកភ្នែក ថា បងស្រីគាត់ចិត្តមិនបាន ។ តែប្រហែលជាមួយខែក្រោយ​មកប្អូន ស្រីគាត់ក៏នៅក្នុងផ្ទះវិញធម្មតា មិនដឹងថាយ៉ាងម៉េចដែរ ប្រហែលជា កូនៗគាត់ជួយនិយាយ ឬ ខ្លាច អ្នកជិតខាងគេមើលមក មិនដឹង! ។ តែអ្នកជិតខាងគេមើលមកអស់ហើយ!

ឥឡូវខ្ញុំមិនបាច់និយាយប្តីស្អីទេ ខ្ញុំនិយាយមួយគ្រួសារគាត់ទាំងអស់តែម្តង តាំងពីកូនរហូត​ដល់ប្តី អោយតែអ្នកនៅក្នុងផ្ទះនេះ ទោះបីយកស្ករគ្រាប់មួយគ្រាប់ក៏ដោយក៏ត្រូវអោយលុយដែរ! ​ទោះបីប្តី ក៏ដោយ យកបារីមួយដើមត្រូវអោយលុយ ដែលរាល់ថ្ងៃនេះប្តីគាត់ទៅធ្វើការបើកប្រាក់ខែ​មកត្រូវ អោយគាត់ទាំងអស់! ។ កូនគាត់ក៏ដោយអាណាមួយទៅធ្វើការបើកប្រាក់ខែមកត្រូវអោយ​គាត់ទាំង អស់ ។ ឥឡូវនេះកូនស្រីគាត់ទាំង២មានគ្រួសារអស់ហើយ ហើយគាត់បានចៅស្រី៣នាក់ ខ្ញុំបា្រប់ អ្នកទាំងអស់គ្នាទៅប្រហែលជាមិនជឿតែសូម្បីតែចៅស្រីគាត់អាយុត្រឹមតែ២ខួបក៏គាត់គិត
លុយដែរ! ទោះបីស្តរគ្រាប់មួយគ្រាប់ក៏ដោយ ។

និយាយមកដល់ម៉ែក្មេកនិងបងប្អូនគាត់មកពីស្រុកមកលេង ។ សម័យថ្ងៃមួយបងប្អូននិង​ម្តាយក្មេក គាត់មកពីស្រុក អ្នកដែលមកទាំងប៉ុន្មានគាត់ប្រមូលលុយទាំងអស់ដើម្បីទៅទិញម្ហូប មិន​មែនមក លេងនឹងអោយដេកស៊ីមិនអស់លុយទេ! ។ ងាកមកឯគ្រួសារខ្ញុំវិញបងប្អូនមកសុទ្ធតែពី​បរទេសមិន ដែលយកលុយពីពួកគាត់ទៅទិញម្ហូបទេ! តែបើពួកគាត់មានចិត្តអានឹងជារឿងផ្សេង! ។ តែនេះបង ប្អូនគាត់មកពីស្រែ...! ក៏គាត់យកលុយដែរ! ។ និយាយមកដល់ពេលដែរម្តាយក្មេកគាត់​ទៅវិញ ថ្ងៃ នោះខ្ញុំអង្គុយលេងនៅមុខផ្ទះគាត់ផ្ទាល់តែម្តង ម្តាយក្មេកគាត់ឃើញធូបមូស គាត់ក៏ចង់​បានដើម្បី ទៅអុចនៅស្រុក ក៏និយាយទៅកាត់ចៅស្រីគាត់ថា អានេះធូបមូសអុចមែនទេចៅ? ចៅគាត់​ក៏ និយាយថា ចាស! ធូបមូសយាយ! អើ! យាយដូចជាចង់បានអានឹងមួយប្រអប់ទុកគ្រាន់អុចបង្អើល​មូសពេលយប់ៗ ស្រាប់តែកូនប្រសានិយាយឡើងថា យកទៅ មួយប្រអប់ ៣,០០០៛ ខ្ញុំគ្រាន់តែលឺ​ចឹងចង់ផ្ងាក្រោយ! ធ្លាក់ពីលើកៅអី! ។ ដល់ពេលលឺចឹងម៉ែក្មេកក៏មិននិយាយអ្វីដែរ បាត់មាត់ទៅ តែចៅក៏យកមកអោយ ហើយនិយាយថា នេះយកទៅ ចាំខ្ញុំចេញលុយអោយ! ទើបគាត់លូកដៃយក​ទៅ ។

ឥឡូវនេះខ្ញុំដូចមិនសូវឃើញមានអ្នកណាទៅអង្គុយលេងនៅមុខផ្ទះគាត់ទៀតទេ! បូករួមទាំង​ខ្ញុំផង ទំនេរសុខចិត្តដេកនៅក្នុងផ្ទះ! ហើយណាមួយដូចមិនសូវចូលចិត្តគាត់ផងឥឡូវនេះ ។

សូមបញ្ចប់រឿង អ្នកជិតខាងខ្ញុំ តែប៉ុណ្នេះ នេះលក្ខណៈនិយាយសង្ខេបៗ និងតាមតែអ្នកទាំង​អស់ គ្នាវិភាគថាតើ ត្រូវ ឬក៏ ខុស តាមតែខ្លួនយល់ឃើញ ។
បន្ទាប់មកខ្ញុំនឹងនិយាយពីរឿង "សារ៉ា អ៊ីម៉ាស” ដើម្បីអោយអ្នកទាំងអស់គ្នាមើលថា តើ​ គ្រួសារ របស់ "សារ៉ា អ៊ីម៉ាស” នឹង គ្រួសារខាងលើនេះ ខុស និង ដូចគ្នាត្រង់ណា ៕

ចុចត្រង់នេះ អានរឿង សារ៉ា អ៊ីម៉ាស

Sara Emas


Sara Emas ជាស្រ្តីម្នាក់ដែល មាន សញ្ជាតិពីរ គឺ ចិន និង អ៊ីស្រាអែល (ម្តាយជាជនជាតិចិន ឯ ឪពុក ជា ជនជាតិ ជ្វីហ្វ) ជនជាតិជ្វីហ្វ ជា ដើមកំនើតរបស់ប្រទេស អ៊ីស្រាអែល ។ ការមានសញ្ជាតិពីរ បែបនេះធ្វើអោយនាងមាន ឱកាស បានទៅរស់នៅប្រទេស ទាំង ពីរ ដែលមានវប្បធម៌ខុសប្ លែកពីគ្នា ។ និងធ្វើអោយនាងបានសស្វែង យល់ ពីរឿងផ្សេងៗ ហើយស្គាល់ ពិភពលោកកាន់ តែច្រើន ជាងអ្នក​ដែលប្រកាន់ខ្ជាប់ នូវវប្បធម៌តែមួយ អស់មួយជីវិត ។
Sara Emas ត្រលប់ទៅនៅ អ៊ីស្រាអែល នៅឆ្នាំ ១៩៩២ ពេល នោះកូនប្រុសច្បងនាងមាន​អាយុ ១៣ឆ្នាំ កូនប្រុសទី២ អាយុ១២ឆ្នាំ និងកូនស្រីពៅ អាយុ១០ឆ្នាំ ។ ដោយសារតែជីវភាព និង​អស់ផ្លូវ ដើរទើបជំរុញអោយនាងផ្លាស់ប្តូរទីលំនៅទៅ អ៊ីស្រាអែល ។

ពេលមកដល់ អ៊ីស្រាអែលដំបូងវាពិបាកជាងការគិតរបស់នាងទៅទៀត ទីមួយ នាងមិនចេះ ភាសានៅទីនោះ (ភាសាហ៊ិបរ៉ូ បុរាណ ដែលគេឈប់ប្រើនៅក្នុង អ៊ីស្រាអែល យូរហើយ) ទីពីរ មិន​ដឹងពីច្បាប់ទម្លាប់ និង មួយទៀត លុយដែលយកមកជាប់ខ្លួនពី សៀងហៃ អាចចាយបានតែ ៣ខែ ប៉ុណ្នោះ ណាមួយត្រូវទទួលយកកូនៗមកនៅជាមួយទៀត ។ ហេតុដូចនេះ Sara Emas ត្រូវខំប្រឹង​រៀនភាសា ហ៊ិបរ៉ូ ដើម្បីទំនាក់ទំនងនៅក្នុងជីវិតប្រចាំថ្ងៃ បន្ទាប់មកនាងក៏បើកហាងលក់នំតូចមួយ​ដែលប្រើដើមទុនតិចតួចបំផុត នៅទីក្រុង <<Tel Aviv>> ហើយនេះក៏ជាកន្លែង តំបូងរបស់នាង ដែល​ចាប់ផ្តើមដែរ ។

ឆ្នាំ១៩៩៣ Sara Emas ចាប់ផ្តើមបើកហាង ហើយក៏ទទួលកូនៗមកនៅជាមួយ ។ ដល់ពេល​កូនៗរបស់នាងមកដល់តំបូង មានអ្នកជិតខាងមិនតិចទេដែលស្តីបន្ទោសឲ្យនាង ព្រោះប្រទេសចិន បានប្រកាន់ខ្ជាប់ថា បើទោះជាខ្លួនលំបាកយ៉ាងណាក៏ដោយក៏មិនព្រមអោយកូនៗលំបាកដែរ ។ ពេលព្រឹកព្រលឹម Sara Emas នាំកូនៗទៅរៀន ពេលរសៀលកូនៗត្រលប់ពីរៀនវិញ នាងឈប់លក់​ដើម្បីធ្វើមីអោយពួកគេញ៉ាំ ។

ថ្ងៃមួយពេលដែលកូនទាំងបីនាក់ អង្គុយរង់ចាំ Sara Emas ធ្វើម្ហូប អ្នកជិតខាងម្នាក់បានចូល​មកប្រដៅកូនច្បងនាងថា <<ឯងជាក្មេងធំហើយ គួរចេះជួយម្តាយផង មិនមែនអង្គុយឱបដៃមើល ម្តាយបែបនេះទេ ចំណែកខ្លួនឯងធ្វើខ្លួនដូចសំរាមគ្មានប្រយោជន៍>> បន្ទាប់មក អ្នកជិតខាង ក៏ស្តី ឲ្យ​ Sara Emas ទៀតថា <<កុំយកការប្រៀនប្រដៅបែប ចិន ដែលហួសសម័យមកប្រើនៅ អ៊ីស្រាអែល ហើយក៏កុំគិតថាបង្កើតកូនមកហើយ ជាម្តាយរបស់គេនោះ>> ពាក្យទាំងប៉ុន្មាននេះធ្វើ អោយប៉ះ​ទង្គិចដល់ចិត្ត Sara Emas ជាខ្លាំង ។ បន្ទាប់មកនាងក៏លួងលោមកូននាងថា <<មិនអីទេ កូន ម៉ែទ្រាំបាន ម៉ែចូលចិត្តមើលថែកូនៗ>> តែកូននាងបែជាប្រាប់ទៅវិញថា <<ជួនកាល គេ និយាយ​មិនខុសទេ ម៉ែសាកឲ្យខ្ញុំមើលថែពួកប្អូនៗខ្លះទៅ>>

ស្អែកឡើងកូនប្រុសច្បងរបស់នាង មកកន្លែងលកនំរបស់នាង ហើយជួយធ្វើនំតាមនាង ក្រៅ​ពីជួយធ្វើនំនាងហើយ កូនប្រុសច្បង និង ប្អូនៗបានយកនំទៅលក់ឲ្យមិត្តភ័ក្តិនៅសាលាទៀតផង ពេលចេញពីរៀនមក ម្នាក់ៗយកលុយមកអោយនាង វាធ្វើអោយ Sara Emas មានអារម្មណ៍ទើល​ទាល់ណាស់ដែលឃើញកូនៗជួយរំលែកការចាយវាយទាំងពួកគេនៅក្មេងៗ តែកូនៗរបស់នាងបែរ​ជានិយាយថា ពួកគេចាប់ផ្តើមពេញចិត្តនូវវិធីដែលចេះរកលុយដោយខ្លួនឯង ។

យាយម្នាក់ដែលនៅជិតផ្ទះ Sara Emas បាននិយាយប្រាប់នាងថា នៅក្នុងគ្រួសាររបស់ជន​ជាតិ ហ្វីជ្វ យើងនេះគ្មានអ្វីដែលបានមកដោយទទេនោះទេ គ្រប់យ៉ាងសុទ្ធតែមានតម្លៃ ក្មេងៗត្រូវតែ​ចេះស្វែងយល់ពីវិធីរកលុយ ទើបបាននូវអ្វីដែលខ្លួនចង់បាន ។ Sara Emas គិតថា វិធីប្រៀនប្រដៅ​កូនបែបនេះវាហាក់ដូចជាអាក្រក់ពេកហើយ តែកូនៗរបស់នាងបានទទួលយកនូវវប្បធម៌បែនេះទៅ​ហើយ ។ ដូច្នេះ នាងក៏សម្រេចចិត្តប្រែប្រួលទម្លាប់ចាស់របស់ប្រទេសចិន ហើយព្យាយាមប្រដៅ​កូនៗអោយក្លាយជាជនជាតិ ជ្វីហ្វ ពិតប្រាកដ ។

នាងចាប់ផ្តើមចេញច្បាប់ចាយវាយនៅក្នុងផ្ទះ របស់គ្រប់យ៉ាងនៅក្នុងផ្ទះគ្មានអ្វីបានមកទទេ រួមទាំង អាហារ និងការបម្រើពីម្តាយផងដែរ ។ បាយមួយពេល ត្រូវចេញថ្លៃអាហារជាលុយ ១០០ Agorot , បោកខោអាវម្តង ៥០Agorot Sara Emas លក់នំអោយកូនៗនាង ១ ក្នុងតម្លៃ ៣០Agorot ពេល កូនៗនាងយកនំទៅលក់នៅសាលា ពួកគេអាចកំណត់តម្លៃខ្លួនឯងបាន ឯប្រាក់ដែលចំណេច​អាច ទុកចាយវាយខ្លួនឯងបាន ។

នៅថ្ងៃទីមួយក្រោយពីត្រលប់មកពីសាលាវិញ នាងមានការភ្ញាក់ផ្អើលព្រោះតែការលក់នំ​របស់កូនៗ របស់នាង ខុសប្លែកពីគ្នា កូនស្រីពៅលក់ដូចជាស្មោះត្រង់បន្តិច គឺ លក់នំក្នុងតម្លៃមុន គឺមួយ ៥០Agorot ចំនេញបាន ៤០០Agorot , កូនទី២ បានយកនំទាំងអស់ទៅបោះដុំឲ្យសាលាមួយ​ក្នុង តម្លៃ ៤០Agorot ចំនេញបានតែ ២០០Agorot តែកូននាងប្រាប់ថាខាងសាលាប្រាប់អោយគេ​យកនំ ទៅមួយថ្ងៃ ១០០នំ រាល់ថ្ងៃ , ឯវិធីសាស្រ្តកូនទី៣ របស់នាងកាន់តែធ្វើអោយនាងស្មានមិន​ដល់ គឹ គេបានបើ់កជាសិក្ខាសាលារឿង "នាំលោកអ្នកទៅកាន់ ប្រទេសចិន” ដោយគេជាអ្នក​អធិប្បាយ រឿងរ៉ាវផ្សេងៗនៅប្រទេសចិន ហើយចំណុចពិសេសនោះគឺអ្នកចូលរួមអាចភ្លក់នំដ៏សែន​ឆ្ងាញ់របស់ ប្រទេសចិនបាន Free តែត្រូវទិញសំបុត្រចូលសិន ក្នុងម្នាក់ ១០Agorot ហើយនំនោះគេ​កាត់មួយ ជា១០ចំណិត ដើម្បីទុកទទួលអ្នកដែលចូលរួមចំនួន ២០០នាក់ ប្រាក់ចំណូលពីការលក់​សំបុត្រ ២,០០០Agorot បងថ្លៃទីកន្លែងសាលា ៥០០ Agorot នៅសល់ប្រាក់ចំណេញ ១,៥០០Agorot

ពេលដែលកូនប្រុសច្បងនាងរៀនពីច្បាប់ប្តូរសញ្ជាតិ កូននាងបានប្រាប់នាងថា គ្រួសារយើង គួរតែ បានទទួលសុខុមភាពពិសេសពីក្រុមការងារអ្នកទទួលខុសត្រូវរឿងការប្តូរសញ្ជាតិ ។ នាងជឿ​ពាក់ កណ្តាល មិនជឿពាក់កណ្តាល តែពេលនាងទៅដល់ នាងបានទទួលលុយដល់ទៅ ៦,០០០ Shekel ។ ក្រោយមកកូនប្រុសច្បងនាងប្រាប់ថា ព្រោះតែគេប្រាប់រឿងនេះដល់នាងទើបនាងគួរតែ​ចែក លុយនេះអោយគេ ១០% ដូច្នេះនាងក៏ចែកអោយកូនប្រុសច្បងនាង ៦០០ Shekel ។ លុយទាំង​នោះ កូនប្រុសច្បងនាងគេបានទិញរបស់របរអោយនាងនិងប្អូនៗ ហើយលុយដែលនៅសល់គេថា​យក ទៅរកស៊ីឲ្យបានលុយច្រើនជាងមុន ។

លុយនោះកូនប្រុសច្បងនាងបានយកទៅទិញរបស់សរសេរតម្លៃថោកៗពីប្រទេសចិនឲ្យគេ​ផ្ញើរមក តាមប្រៃសណីយ៍ ហើយគេយកទៅលក់នៅសាលា ដល់បានចំណេញគេយកទៅទិញរបស់​ទៀត មួយឆ្នាំក្រោយក្នុងបញ្ជីរបស់គេកើនឡើងដល់ ២,០០០ Shekel

ពេលដែលកូនប្រុសច្បងកំពុងតែរកលុយ កូនទី២ទើបតែអាយុ១៤ឆ្នាំក៏មិននៅស្ងៀមដែរ គេបាន បើកកន្លែងលក់របស់ខ្លួនឯង សម្រាប់សរសេរអត្ថបទណែនាំរឿងរ៉ាវផ្សេងៗនៅ សៀងហៃ​ចុះក្នុង កាសែត ដោយផ្ញើរអត្ថបទអោយគេមួយអាទិត្យពីរដង អត្ថបទមួយមានចំនួនមួយម៉ឺនពាក្យ​ដោយ​បានប្រាក់ខែ ៧,០០០Agorot
ឯកូនស្រីពៅបានរៀនឆុងតែ និងរៀនធ្វើនំ ជាច្រើនរសជាតិ នំរបស់នាងមានលាយឡំគ្នារវាង​របស់ ចិន និងបែបពួកអ៊ឺរ៉ុប ផង ។ បងៗនាងចូលចិត្តណាស់ តែត្រូវចេញលុយថ្លៃនំទាំងនោះ ដើម្បីនាង អាចមានលុយចាយ ។

ពេលគ្រួសារ Sara Emas មានលុយគ្រប់គ្រាន់ពួកគេទាំងបួននាក់ម៉ែកូនបានចូលហ៊ុនគ្នាបើក​ហាង លក់ម្ហូបចិនដោយខ្លួនឯង ។ នៅពេលហាងកាន់តែល្បី Sara Emas ក៏ជាទីចាប់អារម្មណ៍របស់​លោក នាយករដ្ឋមន្រ្តី រ៉ាប៊ិន ។ ហើយ Sara Emas ក៏ក្លាយជាមនុស្សល្បីនៅ អ៊ីស្រាអែល ។ នៅ ពេល​នោះ Sara Emas យល់ពីភាសារ ហ៊ិបរ៉ូ និង ភាសារ ចិន យ៉ាងច្បាស់ ទីបំផុតនាងក៏ទទួល បានការ​អញ្ជើញពីក្រុមហ៊ុនលក់ពេជ្រលំដាប់ជាតិរបស់ អ៊ីស្រាអែល ឲ្យកាន់តំណែងជាប្រធានអ្នក តំណាង ឲ្យ​ប្រទេសចិន ។

ពេល Sara Emas មកដល់ចិន ដើម្បីទទួលតំណែងពួកកូនៗនាងបាននាំគ្នាទិញរបស់របរពី អ៊ីស្រាអែល យ៉ាងច្រើន ដើម្បីទៅលក់នៅក្នុងថ្នាក់រៀន ។ ក្រោយមកគ្រូរបស់កូនៗនាង បានមករក​ Sara Emas ហើយបានប្រាប់នាងថា "កូនៗរបស់នាងបានប្រកាស់លក់របស់របរ អ៊ីស្រាអែល នៅ ក្នុង​ថ្នាក់រៀន លក់ទាំងគ្រឿងអលង្ការ រួមទាំងឈុន ប្រចាំជាតិ គេលក់គ្រប់សព្វបែបយ៉ាង" គ្រូនោះ បាន​ប្រាប់ Sara Emas ថា ឲ្យនាងប្រដៅអប់រំកូនៗឲ្យបានល្អ ។ Sara Emas បានប្រាប់ទៅ គ្រូនោះ វិញថា "ខ្ញុំគ្មានសិទ្ធលូកលាន់រឿងរបស់កូនៗទេ ព្រោះនេះជាវិធីរកលុយទៅ រៀន របស់ពួក គេ ព្រោះតែខ្ញុំមិន​បានទទួលខុសត្រូវលើការចាយវាយ រឿង រៀនសូត្ររបស់ពួកគេ ទេ” គ្រូនោះ ស្តាប់ ហើយមាន ការ ភ្ញាក់ផ្អើលហើយមិនយល់ ថា ហេតុអ្វីម្តាយមានប្រាក់ខែដល់ទៅ ៥,០០០ដុល្លា ដូច ជានាងមិនចេញ ថ្លៃ​ការរៀនសូត្រឲ្យកូនសូម្បីតែមួយរៀលចឹង!

ក្រោយមក Sara Emas បានឲ្យគ្រូភ្លក់នំ ដែលកូនស្រីរបស់នាងធ្វើដោយផ្ទាល់ដៃ ហើយប្រាប់​ថា នេះគឺជាការរស់នៅរបស់កូនៗរបស់នាង ជាច្រើនឆ្នាំនៅ អ៊ីស្រាអែល ពួកគេបានរៀនតាមបែជន​ជាតិ ហ្វីជ្វ ហើយនាងជឿថាថ្ងៃក្រោយកូនៗរបស់នាងនឹងក្លាយជាបុគ្គលដែលលេចធ្លោ ។
ទីបញ្ចប់កូនច្បងនាងប្រលងដ៏ធំទូទាំងប្រទេសជាប់ មហាវិទ្យាល័យផ្នែកទេសចរណ៍ ឯកូន​ទី២ ប្រលងចូលមហាវិទ្យល័យ ភាសារបរទេស នៅ សៀងហៃ ចំនែកកូនស្រីពៅ រៀនខាងធ្វើម្ហូបចិន​ហើយធ្វើបង្អែមគ្រប់មុខ បើកហាងលក់នំដែលល្អជាងគេនៅ អ៊ីស្រាអែល ។

ពេលអានរឿង Sara Emas ចប់ហើយតើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ? តើដូចគ្នាឬមួយ​ក៏ខុសគ្នាយ៉ាងណាជាមួយនឹង អ្នកជិតខាងរបស់ខ្ញុំ?


Thursday, November 29, 2012

Bookstore Isn't Bad For Us

បើបរិយាយទៅខានទៅបណ្ណាគារ
យូរហើយ ទើបតែប៉ុន្មានថ្ងៃមុននេះ
ទៅជាមួយមហាមិត្ត ទិញបានសៀវ
ភៅពីរបីក្បាលដែរ! ទុក្ខគ្រាន់នឹង
អានលេងពេលអផ្សុក នឹងសំរាកពី
ការងារ និយាយអោយចំទៅ គឺអត់
អីធ្វើ! ។ ខ្ញុំចូលចិត្តទៅបណ្ណាគារ
លេង ពេលអផ្សុក ឬ អង់គ្លេស គេ
ហៅថា "Stress" ឬ ខ្មែរយើងនិយម
និយាយលេង ថា "តុកសិច" (Toxic)
ឯងខ្មែរយើងមួយក្តាប់តូច យល់
ច្រលំ ស្មានតែ "តុកសិច" នឹង
"សិចនៅលើតុ" ខ្ញុំក៏មិនមាត់មិនក៏អី
ដែរ! នៅតែស្ងៀមទៅ! តែខ្ញុំនិយាយ
នេះ តែមួយក្តាប់តូចទេ ឯមួយក្តាប់
ធំពួកគាត់យល់ដឹងច្រើន ហើយខ្ញុំ
ក៏មិនមែនជាអ្នកចេះដឹងអីណាស់ណាដែរ...! ដឹងតាមតែគេដែរទេ...កុំអោយថា ដឹងពាក្យខ្លះហើយ
មិនចេះចែករំលែក! :D អញ្ចឹងសូមបកស្រាយថា "តុកសិច" នឹងមិនមែន "សិចនៅលើតុ" អីទេ តុសិច
នឹង "ក្រពុលមុខ" :D ។ និយាយលេងនិយាយសើច ប៉ុណ្នឹងចុះ! ព្រោះខ្ញុំចូលចិត្តនិយាយលេងសើច
ច្រើន កុំប្រកែប្រកាន់អី! ពិសេសពេលនៅជាមួយមិត្តភ័ក្តិ ។

ត្រូវហើយពេលអ្នកទាំងអស់គ្នាមានអារម្មណ៍តានតឹង បណ្ណាគារ ជាកន្លែងដ៏ល្អបំផុត ដែលអាចជួយ
បាន ទោះបីអ្នកទាំងអស់គ្នាមិនដឹងថាទិញអ្វីក៏ដោយ តែនៅពេលដែលទៅដល់ទីនោះយើងប្រាកដ
ជាឃើញនូវរបស់ដែលយើងចង់ទិញជាមិនខាន សូម្បីតែខ្ញុំក៏ដោយ ក៏មិនដឹងថាទិញអ្វីដែរពេលខ្លះ
តែពេលទៅដល់ខ្ញុំបានឃើញសៀវភៅដែលខ្ញុំចង់មើល ដូចច្នេះខ្ញុំក៏បានទិញវាមក ។

បើអ្នកទាំងអស់គ្នាទៅដល់ហើយមិនដឹងថាទិញអ្វីនោះ! អ្នកទាំងអស់គ្នាប្រាកដជាមានបញ្ហា
គឺដោយសារ អត់លុយ! ចឹងកុំទៅអី នាំតែខ្មាស់គេ! ។

ពេលខ្លះខ្ញុំចូលចិត្តអានសៀវភៅ ដែល Improve ទៅដល់ការគិត ការយល់ឃើញ និង មនុស្សល្បីៗ
មួយចំនួន ដូចជា Albert Einstein ឬ Albert Camus ជាដើម ។ និយាយរឿង Albert Camus នឹកឃើញ
ដល់រឿង ចាស់
រឿងវាមិនចាស់អីប៉ុន្មានទេ តែគ្រាន់តែរឿង
វាយូរ! ។ និយាយរឿងនេះបន្តិចទៅចោះ
ព្រោះនិយាយរឿងសៀវភៅវានឹកឃើញ
ទៅហើយ! ។
និយាយទៅ កាលពីកំឡុងសម័យឆ្នាំ ២០១១
ទស្សវត្ស ទី២១ ខ្ញុំនិងមហាមិត្តរបស់ខ្ញុំ សេរីបុត្រ
ដូចដែលបានឃើញវង្សភ័ក្រ្តាដ៏ផូផង់ គួរអោយ
ចង់នែបនិត ជិតកាយ នឹងគួរអោយក្នាញ់ នៅ
ក្នុង រូបនេះស្រាប់ ។ ពួកយើងទាំងពីត្រូវចុះ
បេសកកម្ម ទៅបំពេញ កម្មសិក្សា ឬ អង់គ្លេស
គេហៅថា Internship ដើម្បីបំពេញចន្លោះប្រ
ហោង នៃតម្រូវការបស់សាលាដែលសិស្សា
នុសិស្សទាំងអស់ត្រូវតែអនុវត្តន៏នៅឆ្នាំ ៤ ។

ជាភព្វសំណាងបណ្តាលអោយបាន ខ្ញុំនឹងសំ
លាញ់ របស់ខ្ញុំបានទៅចុះកម្មសិក្សានៅ សាលា
ក្តីខ្មែរក្រហម (ECCC) ។ ជារៀងរាល់ព្រឹកមាន
ឡានមកយកទៅកន្លែងធ្វើការ តែខ្ញុំត្រូវដើរទៅចាំឡាននៅលើថ្នល់មុន ដើម្បីកុំអោយឡានទៅ
ចោល ។ សេរីបុត្រ និងខ្ញុំ ជិះឡានផ្សេងគ្នាទេ មិនបានជិះជាមួយគ្នាទេ ដោយសារតែផ្ទះយើងទាំង
ពីរ នៅផ្លូវផ្សេងគ្នា ។ ខ្ញុំនិងសម្លាញ់ខ្ញុំ ចូលចិត្តអានសៀវភៅក្នុងពេលធ្វើតំនើរ ទាំងទៅធ្វើការនិងមក
ផ្ទះ ជួនកាលដូរសៀវភៅគ្នាអាន ទៀតផងព្រោះអានទាល់តែអស់សៀវភៅអាន ។

សម័យថ្ងៃមួយ ពេលដែលធ្វើតំណើរមកផ្ទះវិញ ជាធម្មតា ផ្លូវមកផ្ទះខ្ញុំរៀងស្ទះ ដូចច្នេះការធ្វើតំណើរ
រាងយូរបន្តិច ដូចច្នេះ ខ្ញុំក៏ស្មឹងស្មាតស្យង់អារម្មណ៍ អានសៀវភៅដូចសព្វមួយដង ដែលសៀវភៅ
នោះមានចំណងជើងថា "Albert Camus" និយាយអំពីអ្នក ទស្សនៈវិទូ បារាំងម្នាក់ឈ្មោះ
"Albert Camus" ។ ដោយសារតែខ្ញុំស្លុងអារម្មណ៍ នឹង Albert Camus! ពេក! ភ្លេចគិតថាឡានបើកដល់
ណា! ភ្លេចមើលផ្លូវជិតដល់ផ្ទះឬនៅ? ព្រោះរវល់ជាមួយនឹង Albert Camus! ដល់អានយូរៗទៅ ចូល
សាច់រឿងកាន់តែយូរទៅ អាឡានណេះវាចូលសាច់រឿងដែរ កាន់តែជិះឆ្ងាយទៅ! តៃកុងឡានមាន
ដឹងខ្ញុំនៅក្នុងឡានណា! ពួយធ្វើយ៉ាងណា ដឹងតែអ្នកធ្វើការដាក់ផ្ទះអោយអស់អាងទៅផ្ទះដែរ! ។

ដល់តែចូលសាច់រឿងយូរទៅ សៀវភៅជិតចប់ផង! ដូចចង់បង្ហើយតែម្តង តែគិតថា ចាំស្អែក! ព្រោះ
ខ្លាចអត់មានអីអានថ្ងៃស្អែក! (ហេងវិន!) ម្យ៉ាងទៀតដូចទ្រង់ឆ្ងល់ដែរ យូរហើយមិចអត់ទាន់ដល់ផ្ទះ!
បិទទំព័រសៀវភៅគ្រិប ក្រឡេកមើលមកក្រៅបង្អូចខ្វាច់!!
----ពុទ្ធោ! ស្ពានអាកាស!!
ចុម! ផ្លូវផ្ទះខ្ញុំអត់មាន ស្ពានអាកាស ទេ! បើតាមកាត្រិះរីះពិចារណាមើលទៅ ឃើញថាស្ពានអាកាស
មានតែមួយទេ (កាលមុន) គឺ ស្ពានច្បារអំពៅ ចឹងមានតែអញមកដល់ច្បាអំពៅហើយ! គិតបានមួយ
សន្ទុះ ឡានក៏បានបរឡើងឆ្លងស្ពានទៅត្រើយម្ខាង ឃើញស្ពានត្រើយម្ងាង ទើបភ្ញាក់ស្មារតីថា
នេះពិតជាច្បារអំពៅ ជាក់ប្រាកដ ដូចគិតមែនហើយ ទើបស្រវែស្រវា សំពាត មិនដឹងជាធ្វើយ៉ាងមិច
តិចមានផ្ទះអ្នកណានៅគៀនស្វាយអីទៅចប់ហើយអញ! ។ ភ្លាមនោះ ទើបទៅកេះពូតៃកុងឡាន

ខ្ញុំ         : ពូ! ពូរហេ!
តៃកុង : អើ! មេចដែរ!?
ខ្ញុំ​​​​​​​         : ដឹងខ្ញុំដាក់ផ្ទះវិញបានអត់?
តៃកុង : កំពុងតែដឹងហើយតើ! មិនឃើញទេហី? ហើយផ្ទះនៅណាវិញ?
ខ្ញុំ​​​​​​​         : ផ្ទះខ្ញុំនៅ ផ្សារដើមថ្កូវ
តៃកុង : ចុម!! ផ្សារដើមថ្កូវ!! ឡូវមកដល់ ច្បារអំពៅ ហើយនឹង! ចុះពេលដល់ ផ្សារដើមថ្កូវ មេចអត់
             ប្រាប់? ឡែងធ្វើអី? ដេកលក់?
ខ្ញុំ​​​​​​​         : អត់ផង....
តៃកុង : អត់ដេកលក់ទេ! ចឹងធ្វើអីចឹង?
ខ្ញុំ​​​​​​​         : Albert Camus!
តៃកុង : ហា៎??
ខ្ញុំ        : អូរ!! ខ្ញុំរវល់អានសៀវភៅ ភ្លេចមើល! ឡូវពូអាចជូនខ្ញុំទៅផ្ទះវិញបានទេ?
តៃកុង : អូរ! មិនកើតទេ នៅភ្ញៀវ ៣ - ៤ នាក់ទៀត! ហើយក៏មិនជិះតាមផ្លូវនឹងវិញដែរ ឡូវចេះទៅ!
             ពូរដាក់នៅ ស្តុបចំកាមន ចុះ! បានទេ!      
ខ្ញុំ​​​​​​​         : អូរ អរគុណ ពូហើយ ចឹងក៏បានដែរ!

ចុះពីលើឡាន រកជិះម៉ូតូឌុបដែរ តែ ចង្រៃអី! អត់យកកាបូបលុយមក ភ្លេចនៅផ្ទះទៀត....
(ស៊ីអាចម៍ប៉ាដោយ...) គិតក្នុងចិត្ត អញប្រហែលជាចៀសមិនផុតពីដើរទេមើលទៅ! ដើរមួយ
សន្ទុះ ក៏នឹកឃើញ មិត្តភ័ក្តិ ខ្ញុំម្នាក់ Called មករកខ្ញុំកាលមុននេះនៅលើឡាន ក៍ Called ទៅគេវិញ
គាត់ឈ្មោះ "ស ប៉" មិនមែនឈ្មោះកាត់ទេ កុំច្រលំ មនុស្សភាគច្រើន ពេលបានលឺ នឹងបានឃើញ
ហើយតែងមានការងើយឆ្ងល់ នឹងយល់ថា ឈ្មោះកាត់ តែមិនមែនទេ​ គឺឈ្មោះពិត! "ស ប៉" តែបើ
តាមខ្ញុំគិត មកពី ម៉ែឪគាត់ ខ្ជិលរក សាំញ៉ាំច្រើន! ដាក់ចឹងប៉ាដោយទៅ!! ។

ក្រោយពីរៀបរាប់តាមតំនើរសេចរឿងប្រាប់គាត់មក គាត់ក៏មកយកខ្ញុំ និងដឹងដាក់គេហដ្ឋាន ទាំង
ហូចចិត្ត សើចរបៀប Troll Face ដាក់ខ្ញុំទៀត
ធ្វើអោយខ្ញុំចង់កកឈាមដូច អុកសារ៉េត ។
ចាប់តាំងពីថ្ងៃនោះមក ដឹងគុណ ស ប៉
រហូតមកដល់សព្វថ្ងៃ ហើយជិះឡាន អត់មានប្រហែសទៀតទេ...ក្រលេក
មើលក្រៅរហូត... ក៏អត់ហ៊ានស្លុងអារម្មណ៍
ដូចលើកមុនដែរ ព្រោះក្លាចមាន Experience
ជាលើកទីពី ។

ដូចច្នេះរឿងដែលខ្ញុំបរិយាយទាំងប៉ុន្មានសន្មត់
ថាចប់ត្រឹមតែប៉ុណ្នេះ បើសិនជាពិនិត្យទៅ
ឃើញថា ខ្វះចន្លោះប្រហោ! ត្រង់ចំនុចណា
មេត្តាជួយបំពេញបន្ថែម ត្បិតអី​ ខ្ញុំមិនមែនជា កវី រមែងអីនឹងមិនខុស ដូចពាក្យចាស់ថា
តំរីជើងបួន ក៏គង់នឹងចេះភ្លាត់ ឯអ្នកប្រាជ្ញចេះស្ទាត់ក៏គង់នឹងមានភ្លេច ចុះទំរាំខ្ញុំចេះស្ទើរ ចេះភ្លេច
ទៀងអីនឹងមិនភ្លាត់! គេថា ព្រឹក្សារំពឹងភ្លៀង អ្នកចម្រៀងរំពឹងភ្លេង តាយាយចាស់រំពឹងក្មេងៗ ឯខ្ញុំ
សរសេរលេងៗរំពឹងស្អី! គេថា ស្ត្រីយោងបុរស ពូថៅយោងអុស ច្រមុះយោងថ្ពាល់ នង្គ័លយោងរ
ទេះ ឯចង្កេះយោងខោ សរុបទៅសរុបមក ចង់អោយមានការអធ្យាស្រ័យតែប៉ុណ្នោះ! ដើម្បីកុំអោយ
វែងឆ្ងាយសូមចប់តែត្រឹមនេះ អរគុណសម្រាប់ការស្យង់អារម្មណ៍អានរឿងរបស់ខ្ញុំ ។
Wish You Good Luck!



















Saturday, July 7, 2012

Sweet Lunch

This is the time we're lunch at
Beong Tra Bek Plasa Super Market.
and we have got many of wonderful
food for eat, There are Cambodia Oyster (Leas Hal), Kdam Praiy KFC, (Kdam Praiy) Cambodia Kim Chi (Speiy Chrork) That's all she loves to eat. :D

After finished lunch there are some desserts to eat , Mango, Otaheite Apple , Elephant Apple, with
Terk Prohok, Oh she loves to eat those fruits.
And Than she likes to take a photo and I took this mouth style... :D 


Monday, March 26, 2012

Baracamp Angkor 2012

នេះជារូបនៅក្នុងព្រឹត្តិការណ៍ Bracamp នៅឯសៀមរាប ជាមួយ

មិត្តរបស់ខ្ញុំជាច្រើននាក់ ។ នេះជា

លើកទីមួយដែលព្រឹត្តិការណ៍នេះធ្វើ

ឡើងនៅក្នុងខេត្តសៀមរាប ខ្ញុំពិត
ជាមានអារមណ៍សប្បាយខ្លាំងណាស់ដែលបានចូលរួមកម្មវិធីនេះជាមួយមិត្តរបស់ខ្ញុំនៅក្នុង

ខេត្តនេះ ។ មើលទៅនៅក្នុងរូបនោះមានច្រើននាក់ ដូចជា វាចា, ទី, សិរីបុត្រ, បង វណ្ណៈ, គីមហាក់
ព្រមទាំងមានកាចូលរួមពីសំណាក់ ក្រុមចែកគ្នានិយាយអាយធី គឺលោក សុភ័ក្តិ និងជាពិសេស
 បរទេសម្នាក់ដែល ឈរនៅពីក្រោយក្បាលទ្រង់ឆកនោះ ឈ្មោះ Adam ៕

Friday, January 20, 2012

Lucky Star Bottle

 This is my Star Bottle I spent so much time to fill this bottle. Finally, I finished it in 2012, and I gave to my girlfriend for the present in the Christmas day. In this bottle full of Birds and Stars but I didn't remember how many are there in the bottle.

The first time I bought this bottle in 2007 in the Choun Hark English school in the month of Christmas day. I didn't suppose to do it for someone just enjoy myself but I have my idea and plan to give someone in the future for the one spacial. 

Sunday, December 18, 2011

Blogger Friends

 ទាំងពីរ​នាក់​នេះ​គឺ​មិត្តភ័ក្ដិ​របស់ខ្ញុំ 
សេរី​បុត្រ នឹង គីមហាក់ មើល​ទៅ​
ក្នុង​រូប​នេះ​អ្នក​ទាំងអស់​គ្នាប្រហែល​
ឆ្ងល់​តើ​ពួកគេ​កំពុង​តែ​និយាយ​អំពី​អ្វី
បានជា​ហាក់​មើល​ទៅ​ដូចជា​ទ្រង់​គិត​
សម្បើម​ណាស់!តាមខ្ញុំ​គិត​មើល​ទៅ
​ប្រហែលជា​ពិភាក្សា​គ្នា​អំពី​រឿង Blog 
ហើយ​មើល​ទៅ!
អ្នក​ទាំងពីរ​នេះ​អោយ​តែ​បាន​ជួប​គ្នា​គឺ​បែកពពុះមាត់! អំពី​រឿងBlog

Friday, December 16, 2011

Phearon's Flirting Strategy


បាទ...ក្នុង​រូប​នេះ​មើល​ទៅ​ខាង​
ប្រុស​ដូចជា​លក្ខណៈ​ទ្រង់​ផ្អៀង​
បូករួម​ទាំង​ផ្អង​ផង​ទៅ​ខាង​ស្រី តែ​
ខាងស្រី​ក៏​ខំ​ផ្អៀង​ផង​ដែរ​តែ
​ផ្អៀង​ចេញ មើល​ទៅ​ដូច​ទ្រង់​ថាំ​
ចិត្ត! នឹង​ខាង​ប្រុស​បាទ! ហើយ​
ថែម​ទាំង​គិតក្នុង​ចិត្ត​ទៀត​ផង​ថា
"យី! ចុះ​ផ្អៀង​មក​អី​ផ្អៀង​យ៉ាង​នេះ មិនដឹងជា​ផ្អៀង​មក​រក​ងាប់​អី!”
ខាង​ប្រុស​នោះ​គឺ បុរស​ដែក​ឆក់​
បាទ! ហេតុ​អី​បានជា​ខ្ញុំ​ហៅថា​បុរស​ដែក​ឆក់ ដូចដែល​ឃើញ​ក្នុង​រូបនេះ​ស្រាប់! គាត់​ឈ្មោះ
ភារុណ ជា​មិត្តភ័ក្ដិ​ខ្ញុំ​ដែល​រៀន​នៅ​ស៊ីតិក​ទាំងអស់​គ្នា នៅ​ថ្ងៃ​នោះ​ដូចជា​លឺ​ថា អង្គុយ​ៗស្រាប់តែ
សង្សារ​ខាង​ស្រី​មក​ទៀត​បាទ! សំណាង​ហើយដែល Everything alright... :D
និយាយពីថ្ងៃដែលទើបតែស្គាល់គេបាន១ថ្ងៃ២ថ្ងៃនោះបបួលខ្ញុំទៅញ៉ាំ Pizza ជាមួយ​គេ ខ្ញុំ​មិន​ចង់​
ទៅទេ! តែ​ដោយសារ​ហៅ​ខ្ញុំ​ខ្លាំង​ពេក! ខ្ញុំ​ក៏​សម្រេចចិត្ត​ទៅ​ទាំង​គ្មាន​លុយ! ព្រោះ​ខ្ញុំ​សង្ឃឹម​លើ​គេ​
ហើយ ។
ទៅដល់ Pizza Company ខាង
ស្រីៗ​មាន​គ្នា​បី​នាក់ គឺ​នាក់​នៅ​ក្នុង​
រូប​នឹង​ឯង! ទើបតែ​ស្គាល់​គ្នាដំបូង
មិន​សូវ​ជា​ហ៊ាន​និយាយលេង
ច្រើន​ទេ ពួក​យើង​គួរ​តែ​ដឹង​ហើយ។ដល់ពេល​ហៅ​ម្ហូប!ខាង​
ស្រីគេហុចMenuអោយ​ទៅ​
ភារុណ! ភារុណ​ក៏​ទទួល​យកទាំង​
ញញឹម!:) ចំ​ភារុណ​ជា​មនុស្ស​ចូល
ចិត្តរឿង ស៊ីចុក​នឹង​ផង! ក៏​ចាប់ផ្ដើម​ហៅ! ភារុណ​ហៅ​សុទ្ធ​តែ​អាហារ​ឆ្ងាញ់​ៗ ហើយ​ច្រើន
​ទៀត...!ព្រោះ​ភារុណគេ​បាន​ខ្ញុំ​មក​ជាមួយ! រាង​គ្រាន់បើដែរ.....! ហើយ​ខ្ញុំ​មិន​ដឹង! ក៏​គិត​ក្នុង​ចិត្ត​
ថា យី! ហៅ​ដូច​ទ្រង់​ច្រើនម្ល៉េះ​ប្រហែល​ជា​ភារុណ​មាន​លុយ​ហើយ​មើល​ទៅ! ។ 
ដល់​ចុងក្រោយ​ពេល​គិតលុយ! អ្នក​បម្រើ​គេ​យក Invoice មក​អោយ​ហើយក៏​ដើរ​ទៅ...
ឯខាង​ស្រី​គេ​ក៏ហុច​ Invoice អោយ​ទៅ​ភារុណ​ទាំង​ញញឹម! :D ពេលនោះ​ភារុណ​រាង 
អេះអុញ! អេះអុញ! ​គេ​ក៏​ដកកាបូបគេមក...ម៉ែ....ក្នុងកាបូបមានតែ១០០០រៀលប៉ុណ្ណោះ!  
ខ្ញុំ​ស្ទើរ​ក្អួតឈាម! តែ​ខ្ញុំ​មិន​មាត់! :
ពេលនោះ​ភារុណ​នៅ​មិនទាន់​ភ័យ​នៅឡើយ​ទេព្រោះគេនៅមានខ្ញុំ!:D ពេល​នោះគេ​ក៏​
បែរ​ភក្ត្រ​ត្រា​មក​រក​ខ្ញុំ​សន្សឹម​ៗ​ហើយ​ក៏​ចោទ​ជា​សំនួរ​ថា មាន​លុយ​ទេ?
ខ្ញុំ​មិន​និយាយ​ច្រើន ក៏​ដក់​កាបូប​ខ្ញុំ​មក​អោយ​គេ​មើល! គឺខ្ញុំមាន៧៥០០រៀល! ហុច​អោយ​ទៅ​ភារុណទាំង​ញញឹម! ពេលនោះ​ភារុណ​មិន​បាន​ញញឹញ​ទេទៅជា ឆ្លេឆ្លា! ឆ្លេឆ្លា! អេះអុញ
អេះអុញ!
ភារុណ : អើ! ធ្វើ​ម៉េច​ទៅ! អត់មាន​លុយ​ដែរ?
ខ្ញុំ          : គ្មាន​លុយ​ទេ! មាន​មក​ពីណា!
ភារុណ : ឯង​ខំ​តែ​ហៅ​មក! ស្មានថា​ប៉ិ​ឯង​មាន​លុយ! ឯង​អត់​លុយ​នឹង​បាន​ខំ​ហៅ​មក​បាន​ជា​គ្នា​
            រាងគ្រាន់! ថា​បាន​ប៉ិ​ឯង​ជួយ​ហើយ!
ខ្ញុំ         : អើ! ឡូវ​អាណា​ជួយ​អាណា​ឡូវ​នឹង! អោយ​គេ​ប៉ុណ្ណឹង​ទៅ! ១៧៥០០រៀន នឹង! ធ្វើ​ម៉េច​
           បើ​អត់ហើយ
ភារុណ​ក៏​សម្រេច​ចិត្ត​តាមខ្ញុំ...
ភារុណ  : អើ! នែ៎ នេះ​លុយ... ថ្ងៃនេះ​អត់មាន​លុយ​ទេ...ជួយ​ចេញ​បាន​ប៉ុណ្ណឹង! សុំទោស​ណា...
            ហឺម...​មិន​គួរ​សោះ​ចេញដើរលេង​ជាមួយ​ពួក​យើង​ថ្ងៃ​ដំបូង​មិន​គួរ​ឱ្យ​ពួក​ងចេញលុយ
            ​សោះ! មិន​អី​ទេ​ចាំ​ខ្ញុំ​មាន​លុយ​ខ្ញុំ​នឹងហៅ​ពួក​យើង​មក​ញ៉ាំ​ទីនេះ​ម្ដងទៀត! ទុក​ឱ្យ​ខ្ញុំ​អ្នក​
            ប៉ាវ!
ខាង​ស្រី : គេ​និយាយ​ទាំង​ញញឹម! មិន​អី​ទេ! មិន​អី​ទេ! ទុក​នឹង​ហើយ! មាន​ប៉ុន្មាន​ចេញ​ប៉ុណ្ណឹង​
            ទៅ
ភារុណ: អញ្ចឹង​ខ្ញុំ​ប្រញាប់​បន្តិច! សុំ​ទៅ​មុន​ហើយ​ណា!
ខាង​ស្រី : ចាស់​មិន​អី​ទេ ប្រញាប់​ទៅ​មុន​ចុះ...
ខ្ញុំ​នឹង​ភារុណOk bye bye..... ប្រុច!!


"នេះ​ជា​រឿង​ខ្ញុំ​នឹង​ភារុណ...ដែល​នាំ​ខ្ញុំ​ទៅ​លក់! :D ទុក្ខ​ចារ​ជា​ប្រវត្តិសាស្ត្រ......៕"